Wednesday, December 1, 2010

A trip to Preah Vihear Temple

A trip to Preah Vihear Temple

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​១)ដោយ មឿង ទុម 
2008-07-17
មាន ​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារ ដែល​ជា​ កម្មសិទ្ធិ​របស់​ខ្មែរ​នោះ មាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? តើ​អ្នកណា​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​នោះ?

ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។
លោក ​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់    ​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​  ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន  ​ប្រទេស​   សៀម ឬ​ថៃ    តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។
ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង      ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។
លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​យ៉ាងដូច្នេះ ៖ «ខ្មែរ​យើង​មួយ​ចំនួន មិន​យល់​អំពី​ប្រាសាទ​ព្រះវិហារ ចោទ​សួរ​ថា ផ្លូវ​ដែល​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ផ្លូវ​ដែល​ស្រួល​នោះ គឺ​ទៅពី​ស្រុក​សៀម ។ ហេតុអ្វី   បើ​ជា​ប្រាសាទ​ខ្មែរ ម៉េច​ក៏​គេ​ធ្វើ​ផ្លូវ​ឡើង​ទៅ​ពី​ស្រុក​សៀម​ទៅ​វិញ ។ ដើម្បី​ឲ្យ​បាត់​ការងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះខ្ញុំ​សូម​ជម្រាប សូម​ឲ្យ​ជ្រាប​ថា ប្រាសាទ​ព្រះវិហារ​នេះ មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​តាំងតែ​ពី​ដើម​មក​យូរ​ណាស់​ហើយដី​ខ្មែរ​គឺ​ស្រុក​សៀម មិន​ទាន់​មាន​ឯណា ។ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា ។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទីនោះ។ដូច្នេះ​មិនមែន​មក​ចោទ​ថាដីត្រង់​កន្លែង​នោះមាន​សៀមមាន​អីបើ​សៀម​មិនទាន់​មក​ដល់​ឯណា។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា  បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។ ដូច្នេះ​សុំ​កុំ​ឲ្យ​ងឿង​ឆ្ងល់ បើ​មាន​អ្នកណា​ផ្សេង​ទៀត​ថា ទេប្រាសាទ​ហ្នឹង​មិនគួរ​ជា​របស់​ខ្មែរ ហ្នឹង​គឺ​ខុស​ហើយ ។ ពីព្រោះ​ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន   រហូត​ទៅ​ដល់​ខាង​ជើង​នោះ គឺ​រហូត​ទៅ​ដល់​វៀងច័ន្ទ​ឯណោះ ។ ហ្នឹង បើ​ផ្នែក​ខាង​ស្រុក​លាវ ។    សៀម​អត់ទាន់​មាន​ទេ ដូច្នេះ​គេ​យក​ដី​នេះ យក​មក​ធ្វើ​ជា​ប្រាសាទ ដែល​វាល​ទំនាបដែល​ឡើង​មក​សព្វថ្ងៃគឺ​ឡើង​មក​ពី​ខាងជើងហើយ​គេ​ធ្វើ​ប្រាសាទ​ហ្នឹង បែរមុខ​ទៅ​ទិស​ខាងជើង ។   ប្រាសាទ​នេះ    មិន​មាន​លក្ខណៈ​ដូច​ប្រាសាទ​ឯ​ទៀត​ៗ​ទេ ។ ដូច្នេះ សូម​កុំ​ឲ្យ​ងឿងឆ្ងល់​ទៀត ផ្លូវ​ដែល​គេ​ធ្វើ​មក​ពី​ស្រុក​សៀម​ៗ ពុំ​ទាន់​មាន​ទេ ។ សព្វថ្ងៃ​យើង​ច្រឡំ សព្វថ្ងៃ​យើង​ភ្លេច​ប្រវត្តិ ដូច្នេះ គេ​ធ្វើ​ពី​ដី​ខ្មែរ​មក​ហ្នឹង រួច​ដី​ខ្មែរ​នៅខាង​ជើង​ឯណោះ វា​វាល​ទំនាប ហើយ​នៅឯ​ខាង​ស្រុក​ខ្មែរ សព្វថ្ងៃ​ឯណេះ វា​ដី​ត្រង់​ហ្នឹង​គឺ​ជា​ល្បាក់ គឺ​ជា​ជញ្ជាំង​ភ្នំ ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​ហ្នឹង គឺ​សម្រាប់​ឲ្យ​មាន​ព្រាហ្មណ៍​ហ្នឹង ទៅ​រក្សា​លិង្គ​របស់​ព្រះឥសូរ ហើយ​កន្លែង​នោះ​គឺ​កន្លែង​គេ​តាំង​សិល្ប៍» ។
តាម ​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។
បើគិត​ពី​ ផ្លូវ​ចូល​ពី​ដី​ទំនាប ឡើង​ទៅ​ដល់​ប្រាសាទ​នៅលើ​កំពូលភ្នំ​នោះ គឺ​កាំជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តងៗ រហូត​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​នោះ គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។
លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បង្ហាញ​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដែល​មាន​រួមទាំង​កាំជណ្តើរ​ទាំងអស់​នោះ​ផង ៖ «ប្រាសាទ​ព្រះវិហារ​នេះ​គឺ​សង់​ឡើង​អំពី​ថ្ម ហ្នឹង​ចាប់​តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​មួយ សំណង់​ហ្នឹង​មិនមែន​ធ្វើ​តែ​មួយ​ពេល​ទេ ។ ធ្វើ​បើ​គិត​ឲ្យ​មែន​ទែន មាន​បី​ពេល ។ ឥឡូវ​នេះ ខ្ញុំ​ជូន​គ្រាន់តែ​ជម្រាប​ត្រួសៗ​អំពី​ផ្លូវ​ចូល​មក​ហ្នឹង​មាន​អី​ខ្លះ​ៗ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ ខ្ញុំ​ដើម្បី​នឹង​សម្រួល​អស់​លោក ឲ្យ​ឃើញ​រូប​ប្រាសាទ​ហ្នឹង ខ្ញុំ​រាប់​តាម​ជណ្តើរ​ដែល​យើង​ឡើង ។ សង្ខេប​យើង​ឡើង​តាម​ផ្លូវ​ជម្រាល​ធម្មតា ៥៤​ម៉ែត្រ បូក​នឹង ២៥​ម៉ែត្រ បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​១ ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ។ ពេល​ដែល​ព្រះមហាក្សត្រ​នៅស្រុក​សៀម​សព្វថ្ងៃ លោក​ឡើង​សោយរាជ្យ ធ្វើ​ពិធី​រាជា​ភិសេក គេ​មក​យក​ទឹក​ពី​ស្រះ​ហ្នឹង ដើម្បី​យក​ទៅ​បំពេញ​ពិធី​អភិសេក​ព្រះកូណា​ដែល​នៅ​ស្រុកសៀម សព្វថ្ងៃ» ។
សូម ​បញ្ជាក់​ជូន​ថា លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​អំពី​ស្តេច​សៀម​នេះ គឺ​សំដៅ​ចំពោះ​ព្រះមហាក្សត្រ​ថៃ​សព្វថ្ងៃ គឺ​ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។
បើតាម​ឯកសារ​ប្រវត្តិសាស្រ្ត​ស្តីពី​ ព្រះរាជាថៃ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសាយថ៍ Wikipedia បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្ន​មាន​ព្រះជន្ម ៨១​ព្រះវស្សា ឡើង​គ្រង​រាជ្យ​តាំងពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕

Monday, November 29, 2010

Visiting Prasat Preah Vihear

Visiting Prasat Preah Vihear


Visiting Prasat Preah Vihear

Prasat Preah Vihear is an Angor era Temple that sits on the border of Thailand and Cambodia. It can be visited from the Thai side as the Cambodian Government allows daytrippers without a visa.
 The journey to the Temple from the Cambodian side is more of an adventure though and very much a highlight of the trip. It may be a hard and arduous journey, though the route is becoming easier with more roads getting sealed each year, but the smile on your face when you first see Prasat Preah Vihear makes it all worth it.



Wednesday, November 24, 2010

The History of Prasat Preah Vihear

The History of Prasat Preah Vihear

The history of Prasat Preah Vihear 
The Temple of Prasat Preah Vihear was built over a period of time stretching through the reign of seven Khmer Monarchs. The Temple was started during the reign of Yasovarman I, who was in power from 889-910AD and was finished during the years of Suryavarman II (who built the great temples of Angkor) 1112-1152AD.

Prasat Preah Vihear translates into English as 'Sacred Monastery' and was a major pilgrimage site during the Angkor years. The Temple was dedicated to Shiva, a Hindu deity and worshippers from all over the Khmer World (and some from further away) came to ask for Shiva's blessing.

The pilgrims visiting the site started to dry up in the late Thirteenth Century, when Srindravarman deposed his Father-in-law, Jayavarman VIII. Srindravarman was a follower of Theravada Buddhism and he promptly made it the State religion. Theravad had spread from Sri Lanka and has already gained massive converts.

The records from the reign of Srindravarman are pretty poor and we do not know much about his years in power. We do know however, that no more major temple complexes were built as Therevada Buddhism needed no such temples to worship at.

Prasat Preah Vihear, it would seem was left to be a small Khmer outpost as the power shifted to the Phnom Penh region from Angkor. The power of the Thai Ayutthaya Kingdom threatened the Khmer and there was many attempts on Khmer lands. Thai records from the time mention the conquering of Angkor by Ayutthaya forces.

Today, Prasat Preah Vihear is a contentious issue between Cambodia and Thailand. The area was under Thai control for several centuries, until it was handed back to Cambodia during the time of the French protectorate. In 1959 after Cambodian independence, the Thais again seized the area, only for the Cambodians to take it to the International Court. The World backed Cambodian sovereignty and in a 1962 ruling, the area was again given back to Cambodia.

Lively flowers!